អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
កាឡាទី 3:2 - អាល់គីតាប ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលរសអុលឡោះ មកពីបានប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ព្រះគម្ពីរខ្មែរសាកល ខ្ញុំគ្រាន់តែចង់ដឹងពីអ្នករាល់គ្នាអំពីការនេះប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ? Khmer Christian Bible ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ តើអ្នករាល់គ្នាទទួលព្រះវិញ្ញាណដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ |
អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
លុះទៅដល់ស្រុកសាម៉ារី សាវ័កទាំងពីរក៏ទូរអាអុលឡោះ សុំឲ្យពួកអ្នកជឿបានទទួលរសអុលឡោះដ៏វិសុទ្ធ
ដំណឹងល្អនេះសំដែងឲ្យដឹងថា អុលឡោះប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ។
កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានហ៊ូកុំ ខ្ញុំធ្វើដូចអ្នកដែលគ្មានហ៊ូកុំ ដើម្បីនាំពួកគេឲ្យមានជំនឿលើអាល់ម៉ាហ្សៀស (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានហ៊ូកុំរបស់អុលឡោះទេ ដ្បិតខ្ញុំស្ថិតនៅក្រោមហ៊ូកុំរបស់អាល់ម៉ាហ្សៀស)។
ព្រោះថាពេលមាននរណាម្នាក់ មកប្រកាសអំពីអ៊ីសាណាមួយផ្សេងទៀត ក្រៅពីអ៊ីសាដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីរសអុលឡោះដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនឲ្យគេយ៉ាងស្រួលៗ។
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយរសអុលឡោះ តែឥឡូវនេះម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ?
អុលឡោះបានប្រទានរសទ្រង់មកបងប្អូន និងបញ្ចេញសកម្មភាព ដោយសំដែងអំណាចផ្សេងៗក្នុងចំណោមបងប្អូននោះ តើទ្រង់ធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។
ដ្បិតយើងក៏បានទទួលដំណឹងល្អដូចពួកគេដែរ។ ក៏ប៉ុន្ដែ បន្ទូលនៃអុលឡោះដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។
មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃអំណោយទានពីសូរ៉កាបានរួមចំណែកជាមួយរសដ៏វិសុទ្ធរបស់អុលឡោះ
អុលឡោះបានសំដែងឲ្យណាពីទាំងនោះដឹងថា សេចក្ដីដែលពួកគាត់ថ្លែង មិនមែនសម្រាប់ពួកគាត់ទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់រសអុលឡោះដ៏វិសុទ្ធ ដែលអុលឡោះបានចាត់ពីសូរ៉កាមក។ សូម្បីតែពួកម៉ាឡាអ៊ីកាត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។