ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
កាឡាទី 2:15 - អាល់គីតាប រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ ព្រះគម្ពីរខ្មែរសាកល យើងជាជនជាតិយូដាពីកំណើត គឺមិនមែនជា “មនុស្សបាបពីចំណោមសាសន៍ដទៃ” ទេ Khmer Christian Bible យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញ យើងជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកមានបាបក្នុងសាសន៍ដទៃនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ |
ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
“បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងគាត់ តែបីថ្ងៃក្រោយមក គាត់រស់ឡើងវិញ”»។
ពេលនោះ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបគ្រងរាជ្យពីលើទាំងអស់គ្នា
ដូច្នេះ ព្រោះតែជំនឿដែលស្របតាមក្តីមេត្តានៃអុលឡោះ បន្ទូលសន្យានៃអុលឡោះត្រូវបានប្រទានមកចំពោះពូជពង្សអ៊ីព្រហ៊ីមទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចអ៊ីព្រហ៊ីម ជាឪពុករបស់យើងទាំងអស់គ្នាដែរ
ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈអាល់ម៉ាហ្សៀស ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា អាល់ម៉ាហ្សៀសនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ
ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
អុលឡោះតាអាឡាចាត់ស្តេចឲ្យទៅច្បាំង ដោយមានបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។