ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 1:19 - អាល់គីតាប

ប៉ុន្ដែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកកូប ជា​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ មិន​បាន​ឃើញ​សាវក​ផ្សេង​ទៀត​ទេ ឃើញ​តែ​លោក​យ៉ាកុប ជា​ប្អូន​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មិន​បាន​ឃើញ​ពួក​សាវក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុប ជា​ប្អូន​នៃ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ

សូមមើលជំពូក



កាឡាទី 1:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកកូប​ជា​កូន​របស់​លោក​អាល់​ផាយ និង​ថាដេ


អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​ម្តាយ និង​បង​ប្អូន​របស់​គាត់ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​គាត់។


អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារីយំ បង​ប្អូន​គាត់​ឈ្មោះ​យ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេ​តើ!


អន‌ទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម


តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារីយំ ជា​បង​ប្អូន​របស់​យ៉ាកកូប យូសុះ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​អ៊ីសា​បាន​ឡើយ។


ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​របស់​លោក​អាល់ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម


មាន​គេ​ជម្រាប​អ៊ីសា​ថា៖ «ម្ដាយ​តួន និង​បង​ប្អូន​តួន​នៅ​ខាង​ក្រៅ ចង់​ជួប​តួន»។


លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​ពេត្រុស យ៉ូហាន យ៉ាកកូប លោក​អន‌ទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ យ៉ាកកូប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​យ៉ាកកូប។


ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ជួយ​គាត់ ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​យ៉ាកកូប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។