Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:18 - អាល់គីតាប

18 អន‌ទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 អនទ្រេ​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 និង​លោក​អនទ្រេ​ លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​អាល់​ផាយ​ លោក​ថាដេ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អន‌ទ្រេ ភីលីព បារថូ‌ល៉ូមេ ម៉ាថាយ ថូម៉ាស និង​យ៉ាកុប ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នឹង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ នឹង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១

សូមមើលជំពូក ចម្លង




ម៉ាកុស 3:18
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារីយំ បង​ប្អូន​គាត់​ឈ្មោះ​យ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេ​តើ!


កាល​អ៊ីសា​ចេញ​ពី​ទី​នោះ​ទៅ​មុខ​បន្ដិច គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។


កាល​អ៊ីសា​ដើរ​កាត់​តាម​នោះ អ៊ីសា​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់​ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។


យ៉ាកកូប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​អ៊ីសា​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ដ​ខ្លាំង​ដូច​ផ្គរ‌លាន់”


និង​យូដាស‌អ៊ីស្ការី‌យ៉ុត​ជា​អ្នក​ក្បត់​អ៊ីសា។


តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារីយំ ជា​បង​ប្អូន​របស់​យ៉ាកកូប យូសុះ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​អ៊ីសា​បាន​ឡើយ។


ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​យ៉ះយ៉ា ហើយ​តាម​អ៊ីសា​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស។


ពេល​នោះ សិស្ស​ថូ‌ម៉ាស់ ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​គាត់​ដែរ!»។


លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្ការី‌យ៉ុត​ទេ) សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​លោក​ម្ចាស់ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។


លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​អ៊ីសា​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។


លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​ពេត្រុស យ៉ូហាន យ៉ាកកូប លោក​អន‌ទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ យ៉ាកកូប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​យ៉ាកកូប។


លុះ​អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ យ៉ាកកូប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖


នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកកូប ជា​មួយ​យើង រីឯ​ពួក​អះលី‌ជំអះ​ទាំង​អស់ ក៏​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។


បន្ទាប់​មក​ទៀត​អ៊ីសា​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកកូប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។


តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?


ប៉ុន្ដែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកកូប ជា​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ។


កាល​លោក​យ៉ាកកូប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង​ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំអះ​បាន​ទទួល​ស្គាល់​ថា អុលឡោះ​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​អ្នក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម