ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 1:10 - អាល់គីតាប

ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ តើ​ខ្ញុំ​រកការទុកចិត្ត​ពី​មនុស្ស ឬ​ពី​ព្រះ​? តើ​ខ្ញុំ​កំពុង​ព្យាយាម​បំពេញចិត្ត​មនុស្ស​ឬ​? ប្រសិនបើ​ខ្ញុំ​នៅតែ​ព្យាយាម​បំពេញចិត្ត​មនុស្ស នោះ​ខ្ញុំ​មិនមែន​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ឥឡូវ​នេះ​ តើ​ខ្ញុំ​កំពុង​បំពេញ​ចិត្ដ​មនុស្ស​ ឬ​ព្រះជាម្ចាស់?​ តើ​ខ្ញុំ​ខិតខំ​ផ្គាប់​ចិត្ដ​មនុស្ស​ឬ?​ បើ​ខ្ញុំ​នៅ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ នោះ​ខ្ញុំ​មិន​មែន​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត​ទៀត​ហើយ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះ‌បញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​ទេ។

សូមមើលជំពូក



កាឡាទី 1:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។


«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​អុលឡោះ​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ម្ចាស់​ផង​បាន​ឡើយ»។


ស្តេច​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ដ​គំនិត​គ្នា​ចូល​ទៅ​ជួប​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​បា្លស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​សូម​សន្ដិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ស្តេច​ហេរ៉ូដ។


ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​អុលឡោះ​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។


សាសន៍​យូដា​ដ៏​ពិត​ប្រាកដ សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ដ​ឯ‌ណោះ​វិញ រីឯ​ការ​ខតាន់​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ដ​ដែរ គឺ​ជា​ការ​ខតាន់ ស្រប​តាម​រស‌អុលឡោះ មិន​មែន​តាម​គីតាប​ហ៊ូកុំ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ ទទួល​ការ​កោត​សរសើរ​ពី​អុលឡោះ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។


តែ​ទ្រង់​ខឹង និង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​អស់​អ្នក​ដែល​គិត​តែ​ឈ្លោះ​ប្រកែក មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ពិត គឺ​បែរ​ទៅ​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​វិញ។


រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ដ​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។


តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ


មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​អាល់ម៉ា‌ហ្សៀស ដែល​យក​ចិត្ដ​ទុក​ដាក់ ធ្វើ​តាម​បំណង​របស់​អុលឡោះ។


យើង​ខ្ញុំ ប៉ូល និង​ធីម៉ូ‌ថេ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។


បង​ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ គ្រប់​ជំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បង​ប្អូន​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ដ​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​អ៊ីសា‌ជាអម្ចាស់។


មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង អុលឡោះ​បាន​ល្បង​មើល​ចិត្ដ​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​ផ្គាប់​ចិត្ត​អុលឡោះ​ដែល​ល្បង​មើល​ចិត្ដ​យើង​នោះ​វិញ។


មនុស្ស​ក្បត់​ចិត្ដ​អើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​អុលឡោះ​? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ​!


អ្នក​ដែល​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​អុលឡោះ។


ថ្ងៃ​នោះ​អ្នក​បម្រើ​ម្នាក់​របស់​ស្តេច​សូល​ស្ថិត​នៅ​ក្នុង​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន‌ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្តេច។