ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
៣ យ៉ូហាន 1:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមឲ្យអ្នករីកចម្រើនក្នុងការទាំងអស់ ហើយមានសុខភាពល្អ ដូចដែលព្រលឹងរបស់អ្នកបានរីកចម្រើនដែរ។ Khmer Christian Bible ប្អូនជាទីស្រឡាញ់អើយ! ខ្ញុំអធិស្ឋាន សូមឲ្យអ្នកបានចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ហើយឲ្យមានសុខភាពល្អ ដូចជាព្រលឹងរបស់អ្នកបានចម្រើនឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ អាល់គីតាប ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខ គ្រប់ជំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ |
ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ ។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចម្រើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។
ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប។
ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។
ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកម្សត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។