ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​សាម‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះបាទ​ដាវីឌឡើង​គ្រង‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សាមសិប​ឆ្នាំ ក៏​សោយ‌រាជ្យ​បាន​សែសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ដាវីឌ​បាន​ទទួល​គ្រង‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយ‌រាជ្យ​បាន​៤០​ឆ្នាំ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ឡើង​គ្រង​រាជ្យ ស្តេច​ទត​មាន​អាយុ​សាម‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។


ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ។


នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ា‌ស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។


ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។


ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។


កាល​ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះអង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះអង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី