ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។
២ សាំយូអែល 5:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត អាល់គីតាប ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ព នៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ |
ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។
ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។
ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងព្រះករុណាទៀតមិនខាន»។
ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
រួចឡើងទៅដល់ជ្រលងភ្នំហ៊ិនុម ដែលនៅជម្រាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។