លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។
២ សាំយូអែល 3:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏តបថា៖ «យើងយល់ព្រមចុះសញ្ញានឹងអ្នក ប៉ុន្តែ យើងមានសំណូមពរមួយ គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាលជាបុត្រីរបស់ស្ដេចសូលមក នៅពេលដែលអ្នកមកជួបយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែតោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង អាល់គីតាប ស្តេចទតឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំនាងមិកាល់ ជាបុត្រីរបស់ស្តេចសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ |
លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។
លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។
យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។
លោកអប៊ីនើរចាត់អ្នកនាំសារឲ្យចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។
កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្ដេចសូល បានអើតតាមបង្អួច ឃើញព្រះបាទដាវីឌលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។