Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ទូល​ថា៖ «តើ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទូលបង្គំ​មក នោះ​ទូលបង្គំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ព្រះបាទ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា៖ «តើ​អ្នក​ណា​ជា​ស្តេច​ផែនដី? សូម​តាំង​សញ្ញា​នឹង​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា តើ​អ្នក​ណា​ជា​ស្តេច​ផែនដី សូម​តាំង​សញ្ញា​នឹង​ទូលបង្គំ​ចុះ នោះ​ទូលបង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ ឲ្យ​ចូល​ទៅ​ជួប​ស្តេច​ទត​ដើម្បី​ជម្រាប​ថា៖ «តើ​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ករុណា​ចុះ»។


អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បងប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ?»។


ព្រះ‌ករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ‌ករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បង្ហាញ​ថា ព្រះ‌ករុណា​មិន​គិត‌គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះ‌ករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។


ព្រះ‌បាទ​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​ទ្រង់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។


ព្រះ‌បាទ​ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។


លោក​អប៊ី‌នើរ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ជា​អម្ចាស់។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ករុណា ហើយ​ពេល​នោះ ព្រះ‌ករុណា​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ដាវីឌ​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។


កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់ ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រា‌អែល​បាត់​បង់​វរ‌ជន​មួយ​រូប ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម