ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​ទ្រង់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​អ៊ីស-បូសែត មិន​អាច​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​រក​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ​សូម្បី​តែ​១​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​គាត់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:11
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ​សម្បត្តិ​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ហើយ​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល និង​យូដា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា» ។


លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ទូល​ថា៖ «តើ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទូលបង្គំ​មក នោះ​ទូលបង្គំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា»។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ និង​ប្រេះ​ចេញ​ពី​គ្នា ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង ព្រោះ​ផែនដី​កំពុង​រង្គើ។