ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
២ សាំយូអែល 24:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ អាល់គីតាប នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡាមានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖ |
ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
«ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាគ្រូទាយរបស់ស្ដេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោកហេម៉ានមានកូនប្រុស ១៤នាក់ និងកូនស្រី៣នាក់។
រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។
ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។
ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ លោកដាវីឌក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
ពីដើម នៅស្រុកអ៊ីស្រាអែល កាលណាគេទៅទូលសូមអ្វីពីព្រះជាម្ចាស់ គេតែងពោលថា «មក៍! យើងទៅរកគ្រូទាយ!» ដ្បិតអ្នកដែលយើងហៅថាព្យាការីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «គ្រូទាយ»។