Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាតា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​អ័ស៊ូ‌បា​ស្លាប់​ទៅ កាលែប​បាន​យក​នាង​អេប្រា‌តា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​គាត់ ឈ្មោះ​ថា​ហ៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រា‌តា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រុន ព្រម​ទាំង​នាង​អស៊ូ‌បា ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរី‌អូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ើរ សូបាប និង​អើដូន។


លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសា‌លាល។


ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ី‌យ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស‌ហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។


កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រាតា​បង្កើត​ជូន​លោក​គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-‌យារីម


លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេ‌ស៊ើរ​ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម។


លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។


ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម