ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
២ សាំយូអែល 23:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភណ្ឌប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកបានក្រោកឡើងប្រហារពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ ហើយបណ្ដាទ័ពក៏ត្រឡប់មករកលោកវិញ គ្រាន់តែប្រមូលជ័យភណ្ឌប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ អាល់គីតាប ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្តាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ អុលឡោះតាអាឡាប្រោសប្រទានជ័យជំនះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រអែល រីឯកងទ័ពវិលមករកគាត់វិញ គ្រាន់តែប្រមូលយកជយភ័ណ្ឌប៉ុណ្ណោះ។ |
ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះហឫទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជម្នះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។
បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។
ព្រះអម្ចាស់សង្គ្រោះស្ដេចនានា ព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភណ្ឌ។
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្តធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។
យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។
ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។
ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជម្នះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។
ប៉ុន្តែ ព្រះបាទសូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។
នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។
ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រាអែលវិលមកប្រមូលយកជយភណ្ឌក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។
ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។