២ សាំយូអែល 22:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្ហាត់ទូលបង្គំ ឲ្យស្ទាត់ជំនាញក្នុងចម្បាំង រហូតដល់ដើមដៃរបស់ទូលបង្គំមានកម្លាំង ដើម្បីដំឡើងធ្នូលង្ហិនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន អាល់គីតាប ទ្រង់បង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ |
សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចម្បាំងចោលអស់។
យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។
ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។