ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 21:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក​ទៀត មាន​កើត​ចម្បាំង​សា​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន​នៅ​កូប​ដែរ។ ពេល​នោះ លោក​អែល‌ហាណាន ជា​កូន​របស់​លោក​យារេ-‌អូរេ‌គីម ជា​អ្នក​ភូមិ​បេថ្លេ‌ហិម បាន​សម្លាប់​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលី‌យ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កី‌តម្បាញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន នៅ​ត្រង់​កូប​ម្តង​ទៀត ហើយ​អែល‌ហា‌ណាន កូន​យ្អារេ-អូរគីម អ្នក​ភូមិ​បេថ្លេ‌ហិម បាន​សម្លាប់​កូលី‌យ៉ាត ក្នុង​ពួក​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ​មាន​ទំហំ​ប៉ុន​ផ្សំ​តម្បាញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន នៅ​ត្រង់​កូប​ម្តង​ទៀត ហើយ​អែល‌ហា‌ណាន ជា​កូន​យ្អារេ-អូរគីម​ពី​បេថ្លេ‌ហិម គាត់​បាន​សំឡាប់​កូលី‌យ៉ាត ក្នុង​ពួក​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ​មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​ទៀត មាន​កើត​ចំបាំង​សា​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន នៅ​កូប​ដែរ។ ពេល​នោះ លោក​អែល‌ហា‌ណាន ជា​កូន​របស់​លោក​យារេ-‌អូរេ‌គីម ជា​អ្នក​ភូមិ​បេ‌ថ្លេ‌ហិម បាន​សម្លាប់​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលីយ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កី​តម្បាញ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 21:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ក្រុម​ទាំង​សាម‌សិប​នាក់ មាន​លោក​អេសា‌អែល ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូ អ្នក​ភូមិ​បេថ្លេ‌ហិម


វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម


បន្ទាប់​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន។ លោក​អែល‌ហាណាន ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលី‌យ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កី‌តម្បាញ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។