ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។
២ សាំយូអែល 19:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីគាល់ស្តេច នោះស្ដេចមានរាជឱង្ការសួរថា៖ «មេភីបូសែត អើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយយើង?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង អាល់គីតាប នៅពេលគាត់ចូលទៅជួបទតនៅក្រុងយេរូសាឡឹម ទតសួរគាត់ថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ |
ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។
សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកឱនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។