ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។
២ សាំយូអែល 16:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយទូលថា៖ «ទេ! បើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែល ព្រមទាំងកងទ័ពទាំងមូល ជ្រើសរើសស្ដេចណា ទូលបង្គំនៅជាមួយស្ដេចនោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះហ៊ូសាយទូលឆ្លើយថា៖ «ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងប្រជាជនទាំងនេះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា នឹងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ អាល់គីតាប លោកហ៊ូសាយឆ្លើយថា៖ «ទេ! បើអុលឡោះតាអាឡា និងប្រជាជនអ៊ីស្រអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្តេចណា ខ្ញុំនៅជាមួយស្តេចនោះហើយ។ |
ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។
ម្យ៉ាងទៀត ទូលបង្គំត្រូវបម្រើអ្នកណា? ព្រះករុណាជាបុត្ររបស់មិត្តសម្លាញ់ទូលបង្គំ ដូច្នេះ ទូលបង្គំនឹងបម្រើព្រះករុណា ដូចទូលបង្គំបានបម្រើបិតារបស់ព្រះករុណាដែរ»។
លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។