ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកថា៖ «កុំមកជាមួយយើងអី! ក្រែងលោកទៅជាបន្ទុកមួយសម្រាប់យើង
ដាវីឌមានរាជឱង្ការទៅលោកថា៖ «បើអ្នកទៅជាមួយយើង អ្នកនឹងក្លាយជាបន្ទុកដល់យើងហើយ។
ដាវីឌមានបន្ទូលទៅលោកថា បើអ្នកទៅជាមួយនឹងយើង នោះអ្នកនឹងបានជាបន្ទុកដល់យើងទេ
ស្តេចទតមានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំមកជាមួយយើងអី! ក្រែងអ្នកទៅជាបន្ទុកមួយសម្រាប់យើង
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបម្រើទ្រង់ហើយ។ កាលពីមុន ទូលបង្គំបានបម្រើបិតារបស់ព្រះករុណា ឥឡូវនេះ ទូលបង្គំត្រូវតែបម្រើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។