២ សាំយូអែល 15:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ពេលព្រះបាទដាវីឌឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំព្រះជាម្ចាស់ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបស្ដេច ដោយមានអាវរហែក និងដីនៅលើក្បាលផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ពេលព្រះបាទដាវីឌបានយាងទៅដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគីចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគី ចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក នឹងដីនៅលើក្បាល សូមមើលជំពូកអាល់គីតាប32 ពេលស្តេចទតឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំអុលឡោះ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបគាត់ ដោយមានអាវរហែក និងដីនៅលើក្បាលផង។ សូមមើលជំពូក |
ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបថ្វាយបង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។