ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 15:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សា‌ឡុម​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះមាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់‌សា‌ឡំម​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ហើយ!»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 15:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​អាប់‌សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​រក​ព្រះ‌រាជា​ជំនុំ​ជម្រះ​ក្ដី។ សម្ដេច​អាប់‌សាឡុម​ទាក់‌ទាញ​ចិត្ត​ប្រជា‌ជន​អ៊ីស្រា‌អែល​តាម​របៀប​នេះ​ឯង។


ឃើញ​ដូច្នេះ ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ព្រះ‌រាជា​បាន​ធ្វើ​ដែរ។


ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ!


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រិស្ត​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។


បងប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ីម៉ា‌ឡេក​នាំ​ពាក្យ​នេះ ទៅ​ជម្រាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីម៉ា‌ឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។