សម្ដេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះជាមួយពួកមន្ត្រីរបស់បិតាផង»។
ទ្រង់ចូលទៅគាល់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើរបស់ទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយទូលបង្គំ»
ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបំរើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះសូមព្រះករុណា ព្រមទាំងពួកអ្នកបំរើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ
សម្តេចអាប់សាឡុមបានចូលទៅជួបស្តេចទត ហើយជម្រាបថា៖ «សូមជម្រាប ឪពុក ពួកគង្វាលរបស់ខ្ញុំកំពុងតែកាត់រោមចៀម សូមឪពុកមេត្តាទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់ឪពុកផង»។
យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្ដេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្ដេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌឲ្យមកចូលរួមដែរ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។