អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវបាត់បង់ជីវិតដូច្នេះ?
២ សាំយូអែល 1:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ ក្នុងពេលប្រយុទ្ធដូច្នេះ? ហេតុអ្វីបានជាសម្ដេចយ៉ូណាថាន ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តេចក៏អ្នកខ្លាំងពូកែត្រូវដួលស្លាប់ នៅក្នុងចម្បាំងដូច្នេះ យ៉ូណាថានត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចំបាំងហើយ យ៉ូណាថានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង អាល់គីតាប ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ ក្នុងពេលប្រយុទ្ធដូច្នេះ? ហេតុអ្វីបានជាសម្តេចយ៉ូណាថាន ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?។ |
អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវបាត់បង់ជីវិតដូច្នេះ?
ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ! ចូរយំស្រណោះព្រះបាទសូលទៅ ព្រោះទ្រង់តែងប្រទានឲ្យពួកនាង មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ ព្រមទាំងមានរំយោលមាសទៀតផង។
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។