ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។
២ របាក្សត្រ 9:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយព្រះរាជាយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ផែមាសធ្វើខែលតូចបីរយ ខែលមួយៗមានមាសបីរយតម្លឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗមានមាស៣០០ដំឡឹង រួចដំកល់ទុកក្នុងដំណាក់ល្បាណូន អាល់គីតាប ខែលតូចៗពីមាស ចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយស្តេចយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ |
ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។
ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប វាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្ដេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។
ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម