Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:16 - អាល់គីតាប

16 ខែល​តូចៗ​ពី​មាស ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ​ក្រាម​កន្លះ ហើយ​ស្តេច​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ទ្រង់​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​បីរយ ខែល​មួយៗ​មាន​មាស​បីរយ​តម្លឹង រួច​តម្កល់​ទុក​ក្នុង​ដំណាក់​ល្បាណូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ​ក្រាម​កន្លះ ហើយ​ព្រះ‌រាជា​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០ ក្នុង​ខែល​មួយៗ​មាន​មាស​៣០០​ដំឡឹង រួច​ដំកល់​ទុក​ក្នុង​ដំណាក់​ល្បាណូន

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ។


ដំបូង​បង្អស់ ស៊ូឡៃ‌ម៉ាន​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្តោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។


ស្តេច​ស៊ី‌សាក់ ជា​ស្តេច​ស្រុក​អេស៊ីប​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្តេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​ដែរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម


ស្តេច​ស៊ូឡៃ‌ម៉ាន​ធ្វើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ​ពី​ភ្លុក ស្រោប​មាស​សុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម