ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​មួយ​ឆ្នាំៗ ព្រះបាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​មាស ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប

សូមមើលជំពូក

អាល់គីតាប

ក្នុង​មួយ​ឆ្នាំៗ​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក



២ របា‌ក្សត្រ 9:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។


រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះ‌នាង លើស​ពី​អ្វីៗ​ដែល​ព្រះ‌នាង​បាន​យក​មក​ថ្វាយ​ស្ដេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។


ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។


សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។