លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
២ របាក្សត្រ 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទសាឡូម៉ូនបានអធិស្ឋានចប់ហើយ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មាន ហើយព្រះវិហារមានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញ ដោយសិរីល្អនៃព្រះយេហូវ៉ា អាល់គីតាប កាលស្តេចស៊ូឡៃម៉ានទូរអាចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះគូរបានដុត និងគូរបានមេត្រីភាព ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅពេញក្នុងដំណាក់។ |
លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតប ដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ
ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្ដេចអង្វររកព្រះអម្ចាស់ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។
ឱព្រះអម្ចាស់អើយ! ទូលបង្គំចូលចិត្តស្នាក់នៅក្នុង ព្រះដំណាក់របស់ព្រះអង្គណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ព្រះអង្គស្ថិតនៅ។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែទូលអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។
បន្ទាប់មក លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខព្រះដំណាក់។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅពាសពេញក្នុងព្រះដំណាក់របស់ព្រះអង្គ ខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី។
ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល តង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។
កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។