ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។
២ របាក្សត្រ 33:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកអ្នកស្រុកបានសម្លាប់អស់អ្នកដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកព្រះបាទយ៉ូសៀសជាបុត្រា តាំងឡើងជាស្តេចជំនួសបិតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកអ្នកស្រុកគេសំឡាប់អស់អ្នក ដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកយ៉ូសៀសជាព្រះរាជបុត្រា តាំងឡើងជាស្តេចជំនួសព្រះបិតា។ អាល់គីតាប ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាសម្លាប់ស្តេចអាំម៉ូន ហើយតែងតាំងស្តេចយ៉ូសៀស ជាកូនឲ្យឡើងស្នងរាជ្យ។ |
ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។
ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអូសៀស ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។
ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាហាស់ ជាបុត្ររបស់ព្រះបាទយ៉ូសៀសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូសាឡឹម។
មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។