ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 31:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ មក​គរ​ជា​គំនរ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា គេ​ក៏​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​គោ ហ្វូង​ចៀម នឹង​១​ភាគ​ក្នុង​១០​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ មក​គរ​ឡើង​ជា​គំនរ​ដែរ

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម​មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ជូន​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​ជំនូន​ទាំង​នោះ​ជា​ច្រើន​គំនរ។

សូមមើលជំពូក



២ របា‌ក្សត្រ 31:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។


ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។


តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។


បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគ‌ផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ រំលែក​ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។