ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
២ របាក្សត្រ 30:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រាអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រាអែលក្ដី ឬរស់នៅក្នុងស្រុកយូដាក្ដី នាំគ្នាសប្បាយរីករាយក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយក្រុមជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ នឹងពួកលេវី ហើយពួកជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល នឹងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅ ក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង អាល់គីតាប អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។ |
ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះបាទហេសេគាទូលអង្វរឲ្យពួកគេថា៖
សូមឲ្យទំនុករបស់ខ្ញុំ បានគាប់ព្រះហឫទ័យព្រះអង្គ សូមឲ្យខ្ញុំបានសប្បាយដោយសារព្រះអម្ចាស់។
ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើ បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។