ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
២ របាក្សត្រ 26:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលបិតាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលព្រះបិតាបានផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ អាល់គីតាប ក្រោយពេលស្តេចអម៉ាស៊ីយ៉ាស្លាប់ ស្តេចអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។ |
ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
នៅគ្រាដដែលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី ដណ្ដើមយកក្រុងអេឡាតបានវិញ រួចបណ្ដេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាត រហូតដល់សព្វថ្ងៃ។
ព្រះបាទយ៉ូអាសជាស្ដេចស្រុកអ៊ីស្រាអែល ចាប់បានព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទយ៉ូអាហាស នៅបេតសេមែស ធ្វើជាឈ្លើយ។ បន្ទាប់មក ព្រះបាទយ៉ូអាសនាំព្រះបាទអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។
គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា ។
ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអូសៀស ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
គ្រានោះ ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។