ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចអ៊ីស្រាអែល ។
២ របាក្សត្រ 24:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចកោះហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ប្រមូលពួកសង្ឃ និងពួកលេវីមកបង្គាប់ថា៖ «ចូរចេញទៅអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងផង»។ ប៉ុន្តែ ពួកលេវីមិនបានប្រឹងប្រែងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រមូលពួកសង្ឃ នឹងពួកលេវីមកបង្គាប់ថា ចូរចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងឡើងផង ប៉ុន្តែពួកលេវីមិនបានប្រឹងប្រែងឡើយ អាល់គីតាប ស្តេចកោះហៅក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានប្រសាសន៍ថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រអែលទាំងមូល ដើម្បីជួសជុលដំណាក់នៃអុលឡោះជាម្ចាស់របស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។ |
ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចអ៊ីស្រាអែល ។
នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្ដេច ព្រះបាទហេសេគាបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួសជុលឡើងវិញ។