ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 23:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ប្រាំពី នោះ​យេហូ‌យ៉ា‌ដា លោក​ចម្រើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូ‌ហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូ‌ហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អា‌សេ‌យ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីក‌គ្រី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា លោក​ចំរើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូហាំ អ៊ីស‌ម៉ាអែល ជា​កូន​យ៉ូហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អាសេយ៉ា ជា​កូន​អ័ដាយ៉ា នឹង​អេលី‌សាផាត ជា​កូន​ស៊ីកគ្រី

សូមមើលជំពូក

អាល់គីតាប

លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ អ៊ីមុាំ​យេហូ‌យ៉ាដា បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហា‌ណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

សូមមើលជំពូក



២ របា‌ក្សត្រ 23:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​នៅ​ឡើយ​ទេ។


ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។


ក្នុង​ពេល​ដែល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។


ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។


កូន​របស់​លោក​យីតសារ​មាន​កូរេ ណេ‌ផេក និង​ស៊ីកគ្រី។


សម្ដេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ទ្រង់​ស្រឡាញ់​ដាវីឌ​ដូច​ខ្លួន​ឯង។