ព្យាការីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ!»។
២ របាក្សត្រ 18:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាតលិកដែលស្ដេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយការល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា៖ «មើល៍ ពួកហោរាទាំងអស់សុទ្ធតែថ្លែងទំនាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អ ដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ អាល់គីតាប មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ជូនស្តេច ដូច្នេះ សូមលោកទាយការល្អជូនស្តេចដូចគេដែរទៅ!»។ |
ព្យាការីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ!»។
លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ព្រះរបស់ខ្ញុំមានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
លោកបែរជាពោលថា “តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ តើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។
គេបំបិទមាត់ហោរាថា “កុំទាយអី” ហើយប្រាប់គ្រូទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។
កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
មានអ្នកខ្លះពោលថា: “កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ! កុំពោលថា ពួកយើងគេចមិនផុតពី ភាពអាម៉ាស់នោះឡើយ!
ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល។