មិនដែលមាននរណាដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី។
២ របាក្សត្រ 18:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពានមេត្រីនឹងព្រះបាទអហាប់ តាមចំណងអាពាហ៍ពិពាហ៍ ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយស្ដេចបានភ្ជាប់សម្ព័ន្ធវង្សជាមួយព្រះបាទអ័ហាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូសាផាត ទ្រង់មានទ្រព្យសម្បត្តិ នឹងកិត្តិយសជាបរិបូរ ហើយទ្រង់ក៏ភ្ជាប់ពន្ធនឹងអ័ហាប់ អាល់គីតាប ស្តេចយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្តេចបានចងស្ពានមេត្រីនឹងស្តេចអហាប់ តាមចំណងអាពាហ៍ពិពាហ៍។ |
មិនដែលមាននរណាដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី។
ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើងរវាងស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលទេ។
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាចក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។
ព្រះបាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្ដេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសម្រាប់ផ្ទុកស្បៀង។
ព្រះអម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្ដេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
កាលមេបញ្ជាការរទេះចម្បាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។
មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។
ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត*របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?