២ របាក្សត្រ 18:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប៉ុន្មានឆ្នាំក្រោយមក ព្រះបាទយ៉ូសាផាតយាងទៅសួរសុខទុក្ខព្រះបាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះបាទអហាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះបាទយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះបាទអហាប់ក៏បានបបួលព្រះបាទយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 លុះក្រោយមកពីរបីឆ្នាំ ទ្រង់យាងចុះទៅគាល់ព្រះបាទអ័ហាប់ នៅក្រុងសាម៉ារី ឯព្រះបាទអ័ហាប់ក៏សម្លាប់ចៀម និងគោជាបរិបូរ ជប់លៀងថ្វាយទ្រង់ និងពួកអ្នកដែលទៅជាមួយ ក៏បបួលទ្រង់ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 លុះក្រោយមកពីរបីឆ្នាំ នោះទ្រង់យាងចុះទៅឯអ័ហាប់ នៅក្រុងសាម៉ារី ឯអ័ហាប់ក៏សំឡាប់ចៀមនឹងគោជាបរិបូរ ជប់លៀងទ្រង់ នឹងពួកអ្នកដែលតាមទ្រង់ទៅផង ក៏បបួលទ្រង់ ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត សូមមើលជំពូកអាល់គីតាប2 ប៉ុន្មានឆ្នាំក្រោយមក ស្តេចយ៉ូសាផាតទៅសួរសុខទុក្ខស្តេចអហាប់ នៅក្រុងសាម៉ារី។ ពេលនោះស្តេចអហាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលស្តេចយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្តេច។ ស្តេចអហាប់ក៏បានបបួលស្តេចយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ សូមមើលជំពូក |
ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។
ព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណា ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះករុណាដែរ!»។