ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
២ របាក្សត្រ 11:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានពង្រឹងរាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម បុត្រព្រះបាទសាឡូម៉ូនមានកម្លាំងអស់រយៈពេលបីឆ្នាំ ដ្បិតក្នុងរវាងបីឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះគេបានចំរើនកំឡាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកំឡាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ នឹងសាឡូម៉ូន។ អាល់គីតាប ដូច្នេះពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ស្តេចទត និងស្តេចស៊ូឡៃម៉ាន។ |
ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។
«អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!