២ របាក្សត្រ 11:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 យ៉ាងនោះគេបានចំរើនកំឡាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកំឡាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ នឹងសាឡូម៉ូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 គេបានពង្រឹងរាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម បុត្រព្រះបាទសាឡូម៉ូនមានកម្លាំងអស់រយៈពេលបីឆ្នាំ ដ្បិតក្នុងរវាងបីឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។ សូមមើលជំពូកអាល់គីតាប17 ដូច្នេះពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ស្តេចទត និងស្តេចស៊ូឡៃម៉ាន។ សូមមើលជំពូក |