ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 8:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម​យាង​ទៅ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា‌មួយ​ផង ក៏​លើក​គ្នា​ទៅ​វាយ​ពួក​អេដុម​ទាំង​យប់ ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចម្បាំង ហើយ​បណ្ដា​ទ័ព​ទាំង‌ឡាយ ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ យ៉ូរ៉ាម​ទ្រង់​យាង​ទៅ​ឯ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង ក៏​លើក​គ្នា​ទាំង​យប់​ទៅ​វាយ​ពួក​អេដំម ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចំបាំង​ផង ហើយ​បណ្តា​ទ័ព​ទាំង‌ឡាយ​ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ស្តេច​យ៉ូរ៉ាម ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្តេច​ក៏​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 8:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​សព​ស្ដេច​អាប់‌សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​មក​គង់​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្ដេច​គង់​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់​ក៏​នាំ​គ្នា​មក​គាល់​ស្ដេច។ ពល​ទាហាន​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។


«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។