បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
២ ពង្សាវតារក្សត្រ 8:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះករុណានឹងជាសះស្បើយពិតមែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញពីអេលីសេ ត្រឡប់ទៅជួបព្រះបាទបេន-ហាដាដ ជាចៅហ្វាយវិញ។ ស្ដេចសួរគាត់ថា៖ «តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច?» រួចលោកទូលទ្រង់ថា៖ «លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាយ៉ាងពិតប្រាកដ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត អាល់គីតាប លោកហាសែលចាកចេញពីអេលីយ៉ាសាក់ វិលត្រឡប់ទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ស្តេចសួរថា៖ «តើអេលីយ៉ាសាក់មានប្រសាសន៍ដូចម្តេច»។ លោកហាសែលឆ្លើយថា៖ «គាត់ប្រាប់ខ្ញុំថា ស្តេចនឹងបានជាសះស្បើយពិតមែន»។ |
បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។
ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។