ព្រះបាទអហាសបានរើថែវសប្ប័ទ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចេញ ដើម្បីផ្គាប់ព្រះហឫទ័យស្ដេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងព្រះដំណាក់ និងថែវច្រកចូលរបស់ស្ដេចដែលនៅខាងក្រៅ។
ឯថែវដែលគេបានធ្វើនៅក្នុងបរិវេណព្រះវិហារ សម្រាប់ថ្ងៃសប្ប័ទ និងទ្វារខាងក្រៅរបស់ស្តេច នោះព្រះបាទអ័ហាសក៏រើចេញពី ដំណាក់របស់ព្រះយេហូវ៉ា ដោយព្រោះស្តេចស្រុកអាសស៊ើរ។
ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សំរាប់ថ្ងៃឈប់សំរាក នឹងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ
ស្តេចអហាសបានរើថែវជំអាត់ ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡាចេញ ដើម្បីផ្គាប់ចិត្តស្តេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងដំណាក់ និងថែវច្រកចូលរបស់ស្តេចដែលនៅខាងក្រៅ។
ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។
បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច
ព្រះបាទអហាសបានកម្ទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។
ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។