ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 16:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អហាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះបាទ​អ័ហាសបាន​កាត់​បន្ទះ​លង្ហិន​ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ចេញ​ពី​លើ​ជើង​ទាំង​នោះ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ

សូមមើលជំពូក

អាល់គីតាប

ស្តេច​អហាស​បាន​កំទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 16:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អហាស។


ព្រះ‌បាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។


ព្រះ‌បាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ មក​កម្ទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​សង់​អាសនៈ នៅ​គ្រប់​ច្រក‌ល្ហក​ក្នុង​ក្រុង​យេរូ‌សាឡឹម។


រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស‌ជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់»។


រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ​លង្ហិន​ទាំង​ដប់‌ពីរ​ជា​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។