Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បន្ទាប់​មក ព្រះបាទ​អ័ហាសបាន​កាត់​បន្ទះ​លង្ហិន​ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ចេញ​ពី​លើ​ជើង​ទាំង​នោះ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​អហាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​អហាស​បាន​កំទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ូរីយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​បង្គាប់​របស់​ស្តេច​អ័ហាស។


ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក នឹង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាសស៊ើរ


អ័ហាស​ក៏​ប្រមូល​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​កាត់​ផ្តាច់​ជា​ដុំៗ ទ្រង់​ក៏​បិទ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចោល ហើយ​ធ្វើ​អាសនា​សំរាប់​ទ្រង់ នៅ​គ្រប់​ទី​កៀន​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ


មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។


ឯ​សសរ​ទាំង​២ សមុទ្រ​១ នឹង​គោ​លង្ហិន​ទាំង​១២​ទ្រ​ពី​ក្រោម ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម