ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
២ ពង្សាវតារក្សត្រ 16:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសង្ឃអ៊ូរីយ៉ា ក៏ស្អាងអាសនាមួយ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ព្រះបាទអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ូរីយ៉ាដ៏ជាសង្ឃ ក៏ស្អាងអាសនា១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ អាល់គីតាប អ៊ីមុាំអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលស្តេចអហាសផ្ញើពីក្រុងដាម៉ាស។ អ៊ីមុាំអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលស្តេចអហាសមកពីក្រុងដាម៉ាសវិញ។ |
ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
រីឯអាសនៈធ្វើពីលង្ហិន ដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្ដេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថ្វីដ្បិតតែព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
ស្ដេចបានសង់អាសនៈរបស់ព្រះដទៃ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ”។
ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី»។
ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បូជាចារ្យរបស់អ្នក នាំគ្នាបំពានលើក្រឹត្យវិន័យរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសម្គាល់មើលថា អ្វីវិសុទ្ធ*ឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ* និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃសប្ប័ទ*របស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាបូជាចារ្យរបស់យើងទៀតដែរ។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ ។
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រិស្តទៀតហើយ!។