មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។
មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំងពីរនាក់ និងពួកហាសិបនាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមទុកជីវិតឲ្យខ្ញុំប្របាទផង!»។
មើល មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំង២នាក់ នឹងពួក៥០នាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមឲ្យជីវិតខ្ញុំប្របាទ មានដំឡៃនៅភ្នែកលោកវិញ
មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំផង!»។
ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
ទេវតា*របស់ព្រះអម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្ដេច
ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។
ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
ព្រះករុណារំដោះពួកគេឲ្យរួចផុត ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ ចំពោះព្រះករុណា ជីវិតរបស់ពួកគេមានតម្លៃណាស់។
ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។
ប៉ុន្តែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាពអំពីដំណឹងល្អ*នៃព្រះគុណរបស់ព្រះជាម្ចាស់។
ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ បិតាខុសហើយ! ចូរវិលត្រឡប់មកវិញ បិតាឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យបិតា។ បិតាបានប្រព្រឹត្តដូចជាមនុស្សលេលា បិតាបានធ្វើខុសយ៉ាងធ្ងន់»។
ថ្ងៃនេះ ព្រះជន្មរបស់ព្រះករុណាមានតម្លៃចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំក៏មានតម្លៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យ៉ាងនោះដែរ ហើយសូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។