ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 2:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បងប្អូន មាន​គោល​បំណង​ចៀស‌វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ បងប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​សរសេរ​សេចក្ដីនេះ ដើម្បី​កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ព្រួយចិត្ត​ដោយសារតែ​អ្នកដែល​គួរតែ​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ពីព្រោះ​ខ្ញុំ​ជឿជាក់​លើ​អ្នក​ទាំងអស់គ្នា​ថា អំណរ​របស់ខ្ញុំ គឺជា​អំណរ​របស់អ្នក​ទាំងអស់គ្នា​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ខ្ញុំ​បានសរសេរ​សេចក្ដី​នេះ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយចិត្ដ​ដោយសារ​អស់​អ្នក​ដែល​គួរ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេកអរ​នៅ​ពេល​ខ្ញុំ​មក​ដល់‍។​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ថា​ អំណរ​របស់​ខ្ញុំ​ ជា​អំណរ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ខ្ញុំ​បាន​សរសេរ​សេចក្ដី​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​កើត​ព្រួយ​ចិត្ត​ពី​ដំណើរ​អ្នក​ខ្លះ ដែល​មុខ​គួរ​ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ដោយ‌សារ​គេ​វិញ ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ថា ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​រីក‌រាយ នោះ​ក៏​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រីក‌រាយ​ដែរ

សូមមើលជំពូក

អាល់គីតាប

សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។

សូមមើលជំពូក



២ កូរិនថូស 2:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​បងប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បងប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?។


ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។


ខ្ញុំ​សូម​ជម្រាប​បងប្អូន ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគ‌យល់​ដល់​បងប្អូន (បើ​មិន​ពិត​ទេ សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។


ខ្ញុំ​និយាយ​ដូច្នេះ​ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បងប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បងប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។


ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បងប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បងប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង ប្រាស​ចាក​សីលធម៌ និង​កាម‌គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បងប្អូន​មើល ចង់​ដឹង​ថា តើ​បងប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។


ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បងប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ត​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក ដើម្បី​ឲ្យ​បងប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​ចំពោះ​យើង នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ‌ជាម្ចាស់។


ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​បងប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។


ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​សម្រាល​ទុក្ខ​អ្នក​ទន់‌ទាប ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង ដោយ​លោក​ទីតុស​ទៅ​ដល់។


ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន)


យើង​បាន​ចាត់​បងប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បងប្អូន​ខ្លាំង​ណាស់។


ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​បី​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។


នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បងប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។


ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។