២ កូរិនថូស 8:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្តគាត់ជាច្រើនលើកច្រើនសា ហើយឃើញថា គាត់ពិតជាមានចិត្តខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 យើងបានចាត់បងប្អូនរបស់យើងម្នាក់ទៀតឲ្យទៅជាមួយពួកគេ។ យើងបានពិសោធគាត់ជាញឹកញាប់ក្នុងការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង ឥឡូវនេះគាត់មានចិត្តខ្នះខ្នែងកាន់តែខ្លាំងជាងមុនទៅទៀត ដោយសារគាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ សូមមើលជំពូកKhmer Christian Bible22 យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 យើងបានចាត់បងប្អូនម្នាក់ទៀត ឲ្យទៅជាមួយគេ ជាអ្នកដែលយើងបានល្បងលជាញឹកញាប់ ហើយឃើញថាមានចិត្តខ្នះខ្នែងក្នុងការជាច្រើន ឥឡូវនេះ គាត់កាន់តែមានចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តអ្នករាល់គ្នាជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្ដីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង សូមមើលជំពូកអាល់គីតាប22 យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្ដគាត់ជាច្រើនលើកច្រើនសា ហើយឃើញថាគាត់ពិតជាមានចិត្ដខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្ដខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្ដបងប្អូនខ្លាំងណាស់។ សូមមើលជំពូក |