ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
១ សាំយូអែល 4:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ» ដ្បិតខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ដ្បិតគេបានចាប់យកហិបនៃព្រះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។ អាល់គីតាប នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ» ដ្បិតខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ! |
ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។
អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសម្គាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។
នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះអេលីស្របតាមសេចក្ដីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់ តាំងពីដើមដល់ចប់។
នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។
ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។