លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បងមកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។
១ សាំយូអែល 4:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹតមើលអ្វីលែងឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែកលោកក៏មើលអ្វីមិនសូវឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអេលីលោកមានអាយុ៩៨ឆ្នាំហើយ ភ្នែកលោកក៏ជិត មើលអ្វីមិនឃើញឡើយ អាល់គីតាប នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់គាត់ងងឹតមើលអ្វីលែងឃើញ។ |
លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បងមកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។
មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹត ដោយលោកចាស់ជរា។
អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងមានទុក្ខលំបាកជាច្រើន អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់។
ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក
កាលឮប្រជាជនស្រែកយំដូច្នេះ លោកអេលីសួរថា៖ «ហេតុអ្វីបានជាមានសម្រែកអឺងកងយ៉ាងនេះ?»។ បុរសនោះក៏ប្រញាប់ប្រញាល់ចូលទៅជម្រាបដំណឹងដល់លោក។