ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 28:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំប៉័ង​ឥត​មេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​នោះ​មាន​កូន​គោ​មួយ​យ៉ាង​ធាត់​នៅ​ក្នុង​ផ្ទះ គាត់​ក៏​ប្រញឹក‌ប្រញាប់​សម្លាប់​គោ​នោះ ហើយ​យក​ម្សៅ​មក​ច្របាច់​ដុត​ធ្វើ​ជា​នំបុ័ង​ឥត​ដំបែ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្រី​នោះ​មាន​កូន​គោ​១​យ៉ាង​ធាត់ នៅ​ក្នុង​ផ្ទះ គាត់​ក៏​ប្រញឹក‌ប្រញាប់​នឹង​សំឡាប់​គោ​នោះ ហើយ​យក​ម្សៅ​មក ច្របាច់​ដុត​ធ្វើ​ជា​នំបុ័ង​ឥត​ដំបែ

សូមមើលជំពូក

អាល់គីតាប

ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 28:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប្រាហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​ឲ្យ​បាន​រួស‌រាន់​ទៅ»។


ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ


អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។


បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌បាទ​សូល និង​រាជ​បម្រើ។ ក្រោយ​មក ស្ដេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បម្រើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។